Vincent Kompany គួរតែបន្តរស់នៅជាមួយ Manchester City
(BC-99)
អតីតខ្សែប្រយុទ្ធក្រុម Man City លោក Shaun Goater បាននិយាយថាលោកនឹង “សោកស្តាយ” ប្រសិនបើ Vincent Kompany មិនបន្តនៅជាមួយក្លឹបនារដូវកាលក្រោយទេនុះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំរូបនេះនឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះក្នុងខណៈពេលដែលកិច្ចព្រមព្រៀងថ្មីមិនទាន់ត្រូវបានយល់ព្រមនៅឡើយបើទោះបីជាអ្នកចាត់ការ Pep Guardiola បានថ្លែងថាការចរចានៅតែបន្តជាមួយនឹងការសម្រេចចិត្តដែលទំនងវាអាចកើតឡើងបានបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ចុងសប្តាហ៍ជាមួយ Watford រួច។
Kompany បានចូលលេងជាកីឡាករជម្រើសតំបូងត្រឹមតែ17ប្រកួតប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន25លើក ក៏ប៉ុន្តែគេបានដើរតួយ៉ាងសំខាន់ក្នុងអំឡុងពេលនៃការប្រកួតនីមួយៗនិងបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យពេលប៉ះ Leicester City និងបានបន្តក្តីសង្ឃឹមអោយក្រុមការពារបានសម្រេចនូវភាពជាជើងឯករបស់ខ្លួននិងក្រោយពីបន្តឈ្នះ Brighton 1-4 កាលពីយប់ម៉ិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Kompany បាននិយាយថាវាជារដូវកាលដ៏លំបាកបំផុតនិងពេញចិត្តបំផុតរបស់ខ្លួនក្នុងការតស៊ូយ៉ាងស្វិតស្វាញនាក្របខ័ណ្ឌ Premier League ដែលមិនធ្លាប់មានបន្ទាប់ពីក្រុម Manchester City បានរក្សាពានរង្វាន់ក្របខ័ណ្ឌកំពូលមួយនេះ។
គេធ្លាប់បាននិយាយរួចមកហើយទាក់ទងទៅនឹងអនាគតរបស់ខ្លួនថា ប្រសិនបលជាអាចកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះចង់បញ្ចប់អាជីពជាទាត់បាល់របស់ខ្លួនជាមួយ Manchester City នេះតែម្តង។