ថៃ និងសិង្ហបុរី ហាក់មានសង្ឃឹមខ្ពស់ក្នុងការធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020
ក្នុងចំណោម៥ប្រទេសដែលបានដាក់ពាក្យស្នើសូមធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020 មានតែថៃ និងសិង្ហបុរីទេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)។
នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកញ្ញា គណៈកម្មាធិការបាល់ទាត់ AFF បានប្រជុំអនឡាញដើម្បីពិភាក្សាពីសកម្មភាពបាល់ទាត់ក្នុងតំបន់នាពេលអនាគត។ ដោយឡែក ប្រធានបទសំខាន់មួយទៀតនោះគឺការជ្រើសរើសម្ចាស់ផ្ទះ AFF Cup 2020។ ដោយសារតែការសាយភាពជំងឺកូវីដ១៩ គណៈកម្មាធិការបានសម្រេចជ្រើសរើសទឹកដីកណ្ដាល ជំនួសរូបមន្ត Home-Away។
ប្រទេស៥បានដាក់ពាក្យធ្វើម្ចាស់ផ្ទះដែលមាន កម្ពុជា, ឡាវ, ហ្វីលីពីន, សិង្ហបុរី និងថៃ។ សិង្ហបុរី និងថៃ មានគ្រប់លក្ខណៈសម្បត្តិទាំង៦របស់ AFF ដែលមានការគាំទ្រពីរដ្ឋាភិបាល, សុខមាលភាព និងសុវត្ថិភាព, អាត្រាឈានទៅលុបចោលការប្រកួតកម្រិតទាប, ដៃគូពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងបទពិសោធរៀបចំការប្រកួតកម្រិតអន្តរជាតិ។
ទាក់ទងទៅនឹង criteria ទាំង៦នេះ សិង្ហបុរី និងថៃ បានបង្ហាញយ៉ាងល្អិតល្អន់ពីការត្រៀមខ្លួនរបស់ពួកគេ និងហេតុអ្វីគួរតែពួកគេទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។
បើតាមគម្រោងការប្រកាសម្ចាស់ផ្ទះនឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ការប្រកួត AFF Suzuki Cup 2021 នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ពូល A មានថៃ, មីយ៉ាន់ម៉ា, ហ្វីលីពីន សិង្ហបុរី និងក្រុមជម្រុះឈ្នះរវាងប្រ៊ុយណេ និងទីម័រខាងកើត។ ក្រុមការពារតំណែងជើងឯកវៀតណាម នៅពូល B មានម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ឡាវ និងកម្ពុជា៕