
Philippe Coutinho ហើយនិង Barcelona ផ្ទុះសង្រ្គាមត្រជាក់ដាក់គ្នា
ទោះបីជាកីឡាករសញ្ញាតិប្រេស៊ីល Philippe Coutinho មិនមានប្រតិកម្មអ្វីដែលធ្វើឲ្យផ្អើលដល់អ្នកសារព័ត៌មានក៏ពិតមែន តែក៏នៅមានព័ត៌មានលិចលឺនិងបានចុះផ្សាយថា ភ្នាក់ងាររបស់កីឡាករ Philippe Coutinho បាននិយាយចរចារជាមួយក្លឹប Barcelona ដើម្បីឲ្យកីឡាករប្រេស៊ីលរូបនេះចាកចេញពី Camp Nou។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT បាននិយាយកាលពីខែមីនាថា Coutinho បានប្រាប់មិត្ដរួមក្រុមជម្រើសជាតិមួយចំនួនថារូបគេកំពុងតែគិតចង់ចាកចេញ។ ដោយឡែកសម្រាប់ក្លឹប Barcelona វិញក៏ជួបនឹងបញ្ហាមួយចំនួនដែរ ក្នុងការលក់កីឡាកររូបនេះចេញ ពោលគឺក្លឹបត្រូវធ្វើយ៉ាងណាលក់ឲ្យបានតម្លៃលើ១០០លានអឺរ៉ូ ព្រោះក្លឹបបានទិញពី Liverpool មកក្នុងតម្លៃ១៤០អឺរ៉ូទៅហើយ ម្យ៉ាងវិញទៀតក្លឹបក៏ត្រូវចំណាយច្រើនចំពោះប្រាក់ប្រចាំសប្តាហ៍របស់កីឡាកររូបនេះ ដោយក្នុង១រដូវកាលគ្រាន់តែ Coutinho ម្នាក់ក្លឹបត្រូវចំណាយ១៤លានអឺរ៉ូទៅហើយ នេះជាហេតុដែលមិនមានក្លឹបណាហ៊ានចំណាយលុយទិញយក។
តែទោះបីជាយ៉ាងណា ប្រសិនបើមិនមានក្លឹបណាហ៊ានចំណាយលុយទិញ Coutinho ពីក្លឹបអ្នកមានបុណ្យទេនោះ វាសនារបស់កីឡាករប្រេស៊ីលរូបនេះនឹងឋិតនៅជាមួយក្លឹបដដែរ៕