រឿង សោភ័ណ្ឌ ប៉ះ ឌីស៊ែលឡេក លើកទី២បានសម្រេច
បើមិនមានការប្រែប្រួលនោះទេដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នឹងត្រូវប៉ះម្ចាស់មេដាយមាសរបស់ថៃ ឌីស៊ែលឡេក ជាលើកទី២បន្ទាប់លើកទី១ រឿង សោភ័ណ្ឌ បានចាញ់ពិន្ទុនឹងត្រូវកីឡាករថៃម្នាក់នេះវាយអោយអាជ្ញាកណ្តាលរាប់ទៀតផង ។
ក្រោយពីចាញ់ ឌីស៊ែលឡេក ក្នុងឆ្នាំ២០១៨ នោះម្ចាស់ខ្សែក្រវាត់៨គ្រឿងក៏បានប្រកាសសងសឹកផងដែរ ដោយលើហេតុផលថាការចាញ់នោះរូបគេមិនបានត្រៀមខ្លួនល្អដោយសារត្រូវមើលថែឪពុកឈឺ ។ ក្តីប្រាថ្នា របស់កូនសិស្សលោក ឈិន ខ្វាន់ចៃ អាចនឹងសម្រេចនៅថ្ងៃសៅរ៍ សប្តាហ៍នាសង្វៀន CNC ដោយពួកគេ ជួបគ្នាជាលើកទី២ ។
ឌីស៊ែលឡេក ជាម្ចាស់មេដាយមាសស៊ីហ្គេមកាលពីឆ្នាំ២០១៧ ដោយបានយកឈ្នះ ម៉ឺន សុភា ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈរូបគេមកប្រកួតស្រុកខ្មែរស្មើជាមួយ ឡុង សុវណ្ណឌឿន និងឈ្នះ រឿង សោភ័ណ្ឌ ៕