យ៉េន ឌីណា ជិតវិលមកប្រកួតលើសង្វៀនវិញហើយ
បន្ទាប់ពីមានបញ្ហាក្នុងការប្រកួតកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយត្រូវបានលោកអាជ្ញាកណ្តាលបណ្តេញចេញពីសង្វៀនដោយសារប្រកួតមិនអស់សមត្ថភាពជាមួយកីឡាករថៃ កុលាបដាំ អ្នកប្រដាល់ខេត្តកោះកុង យ៉េន ឌីណា (ប៉ោ ភារិទ្ធ ) គ្រោងនឹងវិលមកសង្វៀនគុនខ្មែរវិញក្នុងពេលឆាប់ៗខាងមុខនេះ ។
តាមការបង្ហើបរបស់ម្ចាស់ខ្សែក្រវាត់គោជល់ពីររដូវកាលរូបនេះថា ការបាត់មុខមួយរយៈនេះដោយសាររូបគេ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយានៅខេត្តកោះកុងដូចនេះហើយមិនទាន់មានពេលហ្វឹកហាត់គ្រប់គ្រាន់ ទើបមិនឡើងប្រកួត ប៉ុន្តែក្រោយចូលឆ្នាំខ្មែររួចរូបគេនឹងដាក់ចិត្តប្រឹងហាត់ឡើងវិញដើម្បីវិលមកសង្វៀនសារជាថ្មី ។
គួររំលឹកផងដែរថា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្មធ្លាប់ឈ្នះខ្សែក្រវាត់គោជល់វគ្គ២និងវគ្គ៩ ខ្សែក្រវាត់ណាហ្គាវើល ហើយក៏ធ្លាប់ឈ្នះខ្សែក្រវាត់នៅខេត្តសុរិន្ទ៍ ប្រទេសថៃ ផងដែរ ៕