
ផ្ទាំងបដាលើកទឹកចិត្តដែផ្គុំពីសបុត្ររាប់ពាន់សន្លឹកត្រូវបានអ្នកគាំទ្រ Watford ត្រៀមលើកបង្ហាញក្នុងការប្រកួត FA Cup
(BC-99)
ផ្ទាំងបដាដ៏ធំដែលមានសារជូនពរអោយមានសំណាងជាង 1.300 ពីអ្នកគាំទ្រជាង 100 ប្រទេសត្រូវបានបង្ហាញដល់ក្រុមកីឡាកររបស់ Watford មុនថ្ងៃប្រកួតផ្តាច់ព្រ័ត្រ FA Cup 2019 ចូលមកដល់នាចុងសប្តាហ៍នេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ពួកគេធ្លាប់បានធ្វើវាពីមុនរួចមកហើយនៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងឆ្នាំ 1999 ឆ្នាំ 2006 និងឆ្នាំ 2013 ដោយក្រុមអ្នកគាំទ្រក្រុម ឪម៉ាល់ មួយក្រុមបានរួបរួមគ្នាដើម្បីរៀបចំផ្ទាំងបដាដែលផ្គុំចេញពីសំបុត្ររបស់អ្នកគាំទ្រទូទាំងពិភពលោកដែលបានផ្ញើមកក្លិបជាការជូនពរលើកទឹកចិត្តនិងនាំសំណាងអោយបានឈ្នះពាន។
លោក Leo Mindel, Frances Lynn, David Hyams, Simon Wheeler និង Jon Sinclair បានធ្វើដំណើរទៅកាន់ទីលានហ្វឹកហាត់នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទដើម្បីផ្តល់ជូននូវផ្ទាំងបដាដល់ក្រុមកីឡាករនិងគ្រូបង្វឹកដែលកំពុងត្រៀមរៀបចំខ្លួនសម្រាប់ការប្រកួត FA Cup ប្រជែងជាមួយម្ចាស់ជើងឯក Premier League រដូវកាលនេះ Manchester City។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ថ្លែងនៅលើគេហទំព័រ towatfordfc.com លោក Leo បានមានប្រសាសន៍ថា៖ «គំនិតនេះបានចាប់ផ្តើមនៅឆ្នាំ 1999 នៅពេលដែលយើងធ្វើផ្ទាំងបដាដំបូងរបស់យើងបើទោះជាមិនបានប្រកួតដល់វគ្គផ្តាច់ព្រ័ត្រហើយយើងបានធ្វើម្តងទៀតជាច្រើនលើកមកហើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាលើសពីអ្វីដែលយើងបានធ្វើពីមុនមកដោយពេលនេះវាមានទំហំធំជាងមុន។
“យើងបានទទួលការឆ្លើយតបពីអ្នកគាំទ្រទូទាំងពិភពលោកដែលរួមមានប្រទេសព័រទុយហ្គាល់ អាហ្វ្រិកខាងត្បូង ហ្ស៊ីមបាវ៉េ អាមេរិច និង ប្រេស៊ីល ដោយពួកគេបានផ្ញើសារសំបុត្រអបអរសាទរនិងសារផ្ទាល់ខ្លួនមួយចំនួនពីអ្នកដែលបានគាំទ្រក្រុមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
“ក្រុមជាច្រើនដែលចូលរួមក្នុងការរៀបចំនេះបានគាំទ្រ Watford អស់រយៈពេលជាយូរណាស់មកហើយ ភាគច្រើននៃពួកយើងបាននៅទីលាននិងផ្សាភ្ជាប់ជាមួយក្រុមអស់រយៈពេល 35 ឆ្នាំមកហើយ។ ដូច្នេះពេលដែលបានមើលក្រុមលេងដណ្តើមពាននៅវគ្គផ្តាច់ព្រ័ត្រពិតជាអស្ចារ្យខ្លាំងណាស់” ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
FA Cup វគ្គផ្តាច់ព្រ័ត្រឆ្នាំនេះនឹងធ្វើឡើងនាថ្ងៃទី18ឧសភាចុងសប្តាហ៍នេះហើយដោយម្ចាស់ជើងឯក FA Cup 5 សម័យនិងជាម្ចាស់ជើងឯក Premier League រដូលកាលនេះ Manchester City ប្រកួតជាមួយក្រុម ឪម៉ាល់ Watford ដែលពុំទាន់ដែលឈ្នះពានមួយនេះម្តងណាឡើយនៅលើទីលានបាល់ទាត់ជាតិអង់គ្លេស Wembley ។