
Barcelona ឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែការពារពី Ajax Amsterdam
យោងតាមសារពត៌មាន Marca បានអោយដឹងថា Barcelona កាន់តែខិតជិតចូលដល់ភាពជោគជ័យក្នុងការនាំយកខ្សែការពារ Mattijs de Ligt ពីក្រុម Ajax Amsterdam មកពង្រឹងប្រព័ន្ធការពារនៅរដូវកាលក្រោយ។
កីឡាករវ័យ 19ឆ្នាំរូបនេះ ទើបតែទទួលបានតំណែងជាប្រធានក្រុមពេញមួយរដូវកាលកន្លងទៅ ដោយត្រូវបានគេចាត់ទុកជាកីឡាករម្នាក់ដែលមានទេពកោសល្យមួយរូបក្នុងពិភពបាល់ទាត់ ហើយបច្ចុប្បន្នមានតម្លៃខ្លួនរហូូតដល់ទៅ 70 លានអឺឺឺរូ។
របាយការណ៍មួយទៀតរបស់ Marca បានបញ្ជាក់ថា “កិច្ចព្រមព្រៀងជាមួយភាគីទាំងពីរគឺស្ទើរតែសំរេច 100% ទៅហើយ” ខណៈដែលរឿងរ៉ាវប្រាក់ខែមិនមែនជាបញ្ហាធំដុំនោះទេ។ ម្យ៉ាងវិញទៀត មិត្តរួមក្រុមរបស់ de Ligt គឺឺ Frenkie de Jong ដែលទើបចុះកិច្ចសន្យាផ្លូវការផ្ទេរមកកាន់ Barcelona នៅរដូវកាលក្រោយ ដែលមានតំលៃខ្លួន 85លានអឺរ៉ូ អាចនឹងជួយបញ្ចុះបញ្ចូលអោយរូបគេមកលេងនៅ Camp Nouបាន ៕