
Messi ខឹង Ramos ដែលធ្វើស៊ីខ្លួនក្នុងពេលហ្វឹកហាត់
Lionel Messi បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះ Sergio Ramos ដែលបានលូកយកបាល់ពីខ្លួនក្នុងការហ្វឹកហាត់នៅជប៉ុនថ្មីៗនេះ។
Ramos បានចូលប្រជែងយកបាល់ពី Messi ក្រោយទទួលបាល់ពីមិត្តរួមក្រុមផ្សេងទៀត។ ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីននៅតែអាចញាក់ផុត Ramos មុនទាត់ទៅបុកបង្គោល។
ក្រោយការទាត់មុខ Messi បានសម្លឹងទៅ Ramos ទាំងមុខឡើងហូវ។ អតីតប្រធានក្រុម Real Madrid ក៏បានសូមទោសទៅកាន់មិត្តរួមក្រុមរូបនេះដែរ។
ដោយឡែក កិច្ចសន្យារបស់អ្នកទាំង២នៅ Paris Saint Germain នឹងដាច់ឆ្នាំក្រោយ។ ថ្នាក់ដឹកនាំ Paris Saint Germain ចង់បន្តសុពលភាពដល់ Messi តែសម្រាប់ Ramos វិញមិនទាន់មានការពិចារណាអ្វីឡើយ៕