Newcastle នឹងទុកលោក Bruce រហូតដល់រកអ្នកមកជំនួសបាន
(BC-99)
ម្ចាស់ថ្មីរបស់ក្រុម Newcastle United យល់ព្រមរក្សាតំណែងលោក Steve Bruce ជាអ្នកទទួលខុសត្រូវរហូតដល់ពួកគេរកឃើញការតែងតាំងអ្នកចាត់ការដ៏ល្អម្នាក់។
មុនពេលដែលក្រុម សារិការព្រៃ Newcastle United ត្រូវប្រកួតជាមួយក្រុម មាន់ខ្នាយមាស Tottenham នៅ St James ‘Park នាថ្ងៃអាទិត្យនេះមានការព្យាករណ៍ជាច្រើនពីជោគវាសនារបស់លោក Steve Bruce ថានឹងត្រូវបណ្តេញចេញពីមុខងារ។ ទោះជាយ៉ាងណាក៏ដោយចុះក៏កីឡាករជើងចាស់របស់ Man Utd រូបនេះគ្រោងនឹងអបអរសាទរការដឹកនាំលើកទី ១០០០ របស់គាត់ផងដែរ។ កិច្ចពិភាក្សាក្នុងជួរថ្នាក់ដឹកនាំរបស់ក្លិបនៅតែបន្តធ្វើដើម្បីស្វែងរកអ្នកចាត់ការដ៏មានសមត្ថភាពណាម្នាក់មកកាន់កាប់ក្រុម Newcastle United ប៉ុន្តែក្នុងបញ្ជីសម្រាំងរបស់ខ្លួនគេពុំទាន់បានជួបបុគ្គលដែលចង់បាននៅឡើយទេ។
សូមបញ្ជាក់ដែរថា Newcastle បច្ចុប្បន្នបានក្លាយជាក្លឹបអ្នកមានបំផុតនៅលើពិភពលោកបន្ទាប់ពីត្រូវបានគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត ក្លិបមួយនេះកំពុងតែរកវិធីសាស្រ្តប្រជែងពានរង្វាន់ Premier League ដែលនេះជាគោលដៅចាប់ពីរដូវកាលក្រោយ។