Pep Guardiola ៖ Arfield គឺជាទឹកដីគួរឲ្យខ្លាចក្នុងពិភពបាល់ទាត់
អ្នកចាត់ការរបស់ក្លឹប Man City លោក Pep Guardiola បាននិយាយថា នៅលើពិភពលោកយើងនេះគ្មានទីលានបាល់ទាត់ណាសាហាវជាទឹកដី Anfield របស់ក្រុមហង្សក្រហម Liverpool ឡើយ។ សំដីរបស់លោក Pep Guardiola និយាយសរសើរទឹកដីរបស់ Liverpool បែបនេះ គឺដោយសារតែលោកនឹកឃើញគ្រាដែលក្រុម Barcelona បានរងបរាជ័យក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Uefa Champions League ជាមួយ Liverpool ជើងទី២ដោយលទ្ធផលវ៉ាយបក៤ទល់០ ខណៈដែលជើងទី១ Barcelona បានយកឈ្នះ៣ទល់០ហើយនោះ លទ្ធផលបែបនេះហើយ បានធ្វើឲ្យលោក Pep យល់ឃើញថា ទឹកដី Anfield របស់ Liverpool គឺជាទឹកដីដ៏វិសេសវិសាលមួយក្រោមការរៀបចំឡើងយ៉ាងអស្ចារ្យ ហើយបានធ្វើឲ្យក្រុមផ្សេងៗណាក៏ដោយ ឲ្យតែធ្វើដំណើរមកទឹកដីមួយនេះ មានអារម្មណ៍ចាញ់ច្រាបចំពោះម្ចាស់ផ្ទះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ម្យ៉ាងវិញទៀត កាលពីឆ្នាំ២០១៨ គ្រាលដែលលោកដឹកនាំ Man City ប្រកួតជាមួយ Liverpool ក្នុងវគ្គ៨ក្រុមចុងក្រោយជាមួយ Liverpool ក្នុងទឹកដី Anfield លោកក៏ជួបនឹងការបរាជ័យ៣ទល់០ដ៏មិនគួរឲ្យជឿផងដែរ ម្លោះហើយទើបលោកយល់ថា Arfield គឺជាទឹកដីគួរឲ្យខ្លាចក្នុងពិភពបាល់ទាត់៕