តាមពិត! លោក Mourinho ត្រូវមកដឹកនាំ Real Madrid
មុនពេល Real Madrid តែងតាំងលោក Carlo Ancelotti ជាអ្នកចាត់ការក្លិប! បើយោងតាមប្រភព Telegraph បានទំលាយឲ្យដឹងថា តាមពិត Real Madrid បានទាក់ទងលោក Jose Mourinho សម្រាប់តំណែងគ្រូបង្វឹកមួយនេះ ប៉ុន្តែអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះ បានបដិសេធនិងគោរពកិច្ចសន្យាដែលលោកទើបតែចុះកុងត្រាជាក្លិប Roma ។
សូមបញ្ជាក់ថា លោក Mourinho បានយល់ព្រមចូលកាន់តំណែងនៅក្លិប Roma កាលពីខែមុន ប៉ុន្តែ Real Madrid បានទាក់ទងលោកកាលពីចុងសប្តាហ៍មុន ដូច្នេះហើយទើបលោក Mourinho មិនអាចក្បត់ពាក្យសំដីខ្លួនឯងបាន៕