កូស្តារីកាបង្គ្រប់កៅអី World Cup 2022
ក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកាទទួលបានកៅអីទៅចូលរួម FIFA World Cup 2022 នៅប្រទេសកាតារ ក្រោយឈ្នះន័រវេហ្សេឡង់ ១ទល់នឹង០។
Joel Campbell អតីតខ្សែប្រយុទ្ធ Arsenal ជាអ្នករកបានគ្រាប់បញ្ចូលទីជ័យជម្នះក្នុងនាទីទី០៣។
FIFA World Cup នឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែមីនា ហើយកូស្តារីកានឹងប៉ះក្រុមជើងឯក២០១០អេស្ប៉ាញក្នុងប្រកួតដំបូងរបស់ពួកគេក្នុងពូល E នៅថ្ងៃទី២៣ ខែវិច្ឆិកា ហើយបន្តជួបអាល្លឺម៉ង់ និងជប៉ុន។
ដូច្នេះកូស្តារីកាបានឡើងដល់ជុំចុងក្រោយ៣លើកជាប់គ្នា ក្នុងចំណោមការបង្ហាញខ្លួន៦ដង៕