ខ្សែបម្រើ Heung-Min Son រួមចំណែកឲ្យកូរ៉េខាងត្បូងស៊ីចិន២គ្រាប់ឈរលេខ១ពូល C ពានរង្វាន់ AFC Asian Cup (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានយកឈ្នះចិនដោយលទ្ធផល២ទល់នឹង០ដោយឈរនៅកំពូលតារាងនៅក្នុងពូល C នៃការប្រកួតពានរង្វាន់ AFC Asian Cup UAE 2019 កាលពីម្សិលមិញ។
២គ្រាប់របស់ក្រុមរហស្សនាមតោខៀវរកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Ui-Jo Hwang បន្ទាប់ពីក្រុមជម្រើសជាតិចិនធ្វើឲ្យខ្សែបម្រើ Heung-Min Son ដួលនៅតំបន់គ្រោះថ្នាក់។ ឈានចូលមកដល់វគ្គទី២ Min-Jae Kim ក៏បន្ថែម១គ្រាប់ទៀតឲ្យកូរ៉េខាងត្បូងក្រោយពី Heung-Min Son បញ្ជូនបានឲ្យនៅនាទីទី៥១។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយធ្វើការប្រកួត៣លើក កូរ៉េឈរនៅកំពូលតារាងដោយមាន៩ពិន្ទុនៅក្នុងដៃ ខណៈចិននៅលេខ២មាន៦ពិន្ទុ ហើយ កៀហ្ស៊ីស៊ីស្ថាន កំពុងរងចាំអ៊ុតលទ្ធផលលេខ៣នៅក្នុងពូលផ្សេង ស្របពេលដែលហ្វីលីពីននៅបាតតារាងមិនមានពិន្ទុ។
ទស្សនាវីដេអូហាយឡាយ៖