គ្រូ Chelsea ថាឥឡូវនេះលែងគិតរឿងប្រជែងពានហើយ ព្រោះកីឡាករមួយចំនួនធំឆ្លងកូវីដនិងរបួសយូរ
លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea បាននិយាយថា លោកមិនអាចគិតអំពីការប្រជែងពានរង្វាន់ Premier League នារដូវកាលនេះបានឡើយ ព្រោះបច្ចុប្បន្នក្រុមរបស់ខ្លួនកំពុងតែមានបញ្ហាវិបត្តិកីឡាករ។
បុរសជនជាតិអាល្លឺម៉ង់បានបន្ថែមទៀតថា៖ “ប្រជែងពាន? ខ្ញុំគិតថាវាមិនមែនជាពេលដែលត្រូវលើកមកនិយាយឡើយ ព្រោះឥឡូវនេះកីឡាកររបស់ខ្ញុំឆ្លងកូវីដ១៩ចំនួន៧នាក់ ហើយប៉ុន្មាននាក់ទៀតរងរបួសត្រូវសម្រាករយៈពេលយូរទៀត។ ដូចនេះខ្ញុំគិតថាខ្ញុំមិនអាចនិយាយបានឡើយ”។
គិតត្រឹមសប្តាហ៍ទី២០នេះ ក្រុមរបស់មហាសេដ្ឋីរុស្ស៊ីបច្ចុប្បន្ននេះកំពុងឈរនៅលេខ២ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន៨ពិន្ទុ។