ព្រឹត្តកាណ៍ World Cup ២០២២ គឺជាព្រឹត្តកាណ៍បាល់ទាត់ពិភពលោកដែលធ្វើឡើងនៅមជ្ឈិមបូពា៍ដំបូងគេ
ព្រឹត្តកាណ៍ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 បានសម្រេចរកឃើញជម្រើសជាតិទាំង៣២ហើយ និងបែងចែកពូលទាំង៨រួចជាស្រេចផងដែរ។
ការរប្រកួតបើកឆាកដំបូងគឺរវាងសេណេហ្កាល់ និងហូឡង់និងធ្វើនៅកីឡដ្ឋាន Al Thumama Stadium នាទីក្រុងដូហា ខណៈដែលវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងថ្ងៃទី១៨ ខែធ្នូចំថ្ងៃបុណ្យជាតិរបស់ប្រទេសកាតាផ្ទាល់តែម្ដង។
កីឡាដ្ឋាននៃប្រទេសកាតាទាំង៨ ជុំវិញទីក្រុងចំនួន៥ កំពុងតែត្រៀមរៀបចំការប្រកួតទាំងអស់ ខណៈដែលរឿងដែលយើងចាប់អារម្មណ៍គឺកីឡដ្ឋាននីមួយៗបានបំពាក់បំពុងម៉ាស៊ីនត្រជាក់ធំៗដើម្បីជួយសម្រួលដល់អ្នកទស្សនាផ្ទាល់នៅទីនោះបូករួមគ្រឿងបំពាក់ពិសេសៗទៀត។
ការប្រារព្ធនេះដែរត្រូវបានគេយល់ថានិងបំបែកអ្នកទស្សនាខ្ទង់ពាន់លាននាក់ដែល UEFA រំពឹងថានិងអាចបំបែកអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ លើសពីព្រឹត្តកាណ៍ចាស់ទៀតផង។ យ៉ាងណាព្រឹត្តកាណ៍ World Cup ២០២២ គឺជាព្រឹត្តកាណ៍បាល់ទាត់ពិភពលោកដែលធ្វើឡើងនៅមជ្ឈិមបូពា៍ដំបូងគេផងដែរ។
អត្ថបទ ៖ The Nightmare