សមាជិក Tottenham Hotspur មួយរូបបដិសេធបន្តកុងត្រាថ្មី ស្របពេល Real Madrid កំពុងតាមចែចូវ
យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា ខ្សែបម្រើ Christian Eriksen បានបដិសេធបន្តកុងត្រាថ្មីជាមួយ Tottenham Hotspurs ស្របពេលដែលមានព័ត៌មានថា Real Madrid កំពុងតាមចែចូវរូបគេទៅកាន់ទឹកដីអេស្ប៉ាញ។
កីឡាករជម្រើសជាតិដាណាម៉ាកនៅជាប់កុងត្រាជាមួយក្រុមមាន់ខ្នាយមាសដល់ឆ្នាំ២០២០ ប៉ុន្តែរូបគេអាចនឹងសម្រេចចាកចេញពីទឹកដីអង់គ្លេស ខណៈប្រភពដដែលបានបន្ថែមថារូបគេមានបំណងចង់ទៅលេងនៅ Real Madrid ក្នុងពេលខាងមុខ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា Eriksen ផ្ទេរពី Ajax មកកាន់ Tottenham Hotspur កាលឆ្នាំ២០១៣ ដោយបានក្លាយខ្លួនជាកីឡាករដ៏សំខាន់របស់ក្រុមនាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់អ្នកចាត់ការ Mauricio Pochettino នៅក្នុងការប្រជែងពានរង្វាន់ English Premier League។