ដៃគូប្រកួតរបស់ ឡៅ ចិត្រា នៅ One Championship ធ្លាប់ប្រកួតឈ្នះ ហ្វុនលួង
បើយោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ ONE បានចេញផ្សាយឲ្យដឹងថា អ្នកប្រដាល់គុនខ្មែរ ឡៅ ចិត្រា នឹងត្រូវជួបអ្នកប្រដាល់គុនថៃ ស៊ុបពើឡេក នាសង្វៀន One Championship នៅទីក្រុងបាងកក ប្រទេសថៃ ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៩ ខាងមុននេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ផងដែរថា កីឡាករថៃដែលជាដៃគូប្រកួតរបស់ ចិត្រា ក៏មានបទពិសោធន៍ខ្លាំងក្នុងសង្វៀនប្រទេសថៃផងដែរ ពោលគឺធ្លាប់ប្រកួតសរុបទាំងអស់ ១២២ ប្រកួត ឈ្នះ ៩៣ ចាញ់ ២៤ និង ស្មើ ៥ ហើយជាពិសេសជាងនេះទៀត កីឡាករគុនថៃរូបនេះធ្លាប់ឈ្នះខ្សែក្រវាត់ប្រដាល់សេរីពិភពលោក WBC ឆ្នាំ២០១៦ ធ្លាប់ឈ្នះខ្សែក្រវាត់ថៃទម្ងន់៥៧គីឡូក្រាមអំឡុងឆ្នាំ ២០១៣ ធ្លាប់ឈ្នះខ្សែ ក្រវាត់ Lumpinee ២ ដង ហើយក៏ធ្លាប់ជាកីឡាករ ឆ្នើមប្រចាំឆ្នាំ Sport Authority of Thailand Muay Thai Figter of The Year ឆ្នាំ ២០១២ និង ខ្សែក្រវាត់ ជា ច្រើនទៀត ហើយបច្ចុប្បន្នជាប់ជាកីឡាករលំដាប់ទី១នៅថៃ។ បើនិយាយពីដៃគូដែលគេធ្លាប់ឈ្នះមានច្រើនរួមមកហើយនៅទឹកដីរបស់កេ ប៉ុន្តែ ស៊ុបពើឡេក ក៏ធ្លាប់ប្រកួតឈ្នះកីឡាកររួមជាតិដែលមិនធ្លាប់ប្រកួតចាញ់ក្នុងស្រុកខ្មែរ ហ្វុលួង ហើយក៏ធ្លាប់មានឈ្នះមានចាញ់ជាមួយ កែវកាងវ៉ាន ដែលធ្លាប់ចាញ់ ឡៅ ចិត្រា ផងដែរ ។
តែបើនិយាយអំពីពានរង្វាន់ដែល ឡៅ ចិត្រា ធ្លាប់ទទួលបានវិញគឺមានភាពខុសឆ្ងាយពីអ្នកប្រដាល់គុនថៃរូបនេះ ពោលគឺ ចិត្រា ថ្មីៗនេះទើបតែឈ្នះខ្សែក្រវាត់១គ្រឿងនៅសង្វៀនបាយ័ន តាមរយៈជ័យជម្នះដោយពិន្ទុលើ កីឡាករ ចាន់ ប៊ុនហឿន និង ធ្លាប់ឈ្នះជើងឯករងនៅសង្វៀនដដែលនេះក្រោយចាញ់ ពិន្ទុ ផល សោភ័ណ្ឌ ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕