ក្រោយឈ្នះ ក្វាន់ណាខន ឡៅ ចន្រ្ទា រំពឹង ឡៅ ចិត្រា ឈ្នះប្រាក់លាន(មានវីដេអូប្រកួត និង និយាយ)
បន្ទាប់ពីបានទទួលជ័យជំនះដោយពិន្ទុលើកីឡាករគុនថៃ ក្វាន់ណាខន ឡៅ ចន្រ្ទា បានសរសើរនូវអាវុធរបស់កីឡាករថៃម្នាក់នេះថាមានគ្រោះថ្នាក់ខ្លាំងប្រសិនបើយើងហ៊ានមើលស្រាលទៅរូបគេ តែទោះបីជាយ៉ាងណាក៏ដោយកីឡាករគុនខ្មែរពូលកែនិយាយដាក់ខ្លួនរូបនេះអាចរក្សាស្ថានភាពបានល្អនៅពេលប្រកួតពេញ៥ទឹក។
នៅក្នុងកិច្ចសំភាសន៌ជាមួយអ្នកសារព័ត៌មានកីឡា កូនសិស្សលោក ហង្ស សឿន រូបនេះបាននិយាយទាក់ទងទៅនឹងការប្រកួត ឡៅ ចិត្រា ដែលប្អូនប្រុសរបស់ខ្លួនរូបនេះនឹងធ្វើការប្រកួតដណ្តើមប្រាក់លានគោជល់នៅសង្វៀនស៊ីអិនស៊ីថា ចិត្រា នឹងអាចឈ្នះប្រាក់លាន ដោយហេតុផលយល់ទៅលើការទុកចិត្តក្បាច់គុនប្អូនប្រុសរបស់ខ្លួនថានឹងធ្វើបានល្អ៕ (វីដេអូប្រកួត ឡៅ ចន្រ្ទា ប្រកួតជាមួយ ក្ខាន់ណាខន )
+ឡៅ ចន្រ្ទា និយាយក្រោយប្រកួតឈ្នះ ក្វាន់ណាខន