
សុខ រិទ្ធ, វ៉ាន់ វឿន និង ព្រំ សំណាង ចាប់គូប៉ះម្ចាស់ផ្ទះ
កីឡាករគុនខ្មែរ៣រូប គឺ សុខ រិទ្ធ, វ៉ាន់ វឿន និងព្រំ សំណាង ត្រូវធ្វើការធ្ងន់ហើយដោយត្រូវប៉ះម្ចាស់ផ្ទះវៀតណាមដូចៗគ្នាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលចាប់ផ្ដើមពីថ្ងៃអង្គារ ទី១៧ ខែឧសភា តទៅ។
សម្រាប់លទ្ធផលចាប់គូផ្សេងៗទៀត ឃុន បូរ៉ា ជួបម៉ាឡស៊ី និង ប៉ោង ភារិទ្ធ ប៉ះហ្វីលីពីន។
គួររំឭកថា កម្ពុជាបានមេដាយសំរឹទ្ធ៣គ្រឿងពីការប្រកួតគុនខ្មែរ កាលឆ្នាំ២០១៩នៅហ្វីលីពីន៕