ប្រដាល់សកលស៊ីហ្គេមផ្ដើមប្រកួតល្ងាចនេះ ខណៈបេក្ខជនខ្មែរនាក់មានមេដាយសំរឹទ្ធរួចស្រេច
ការប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម នឹងចាប់ផ្ដើមពីម៉ោង៤ល្ងាចនេះ ថ្ងៃចន្ទ ទី១៦ ខែឧសភា នេះ។
ក្នុងនោះ កម្ពុជាមាន២រូបចាប់ផ្ដើមប្រកួតថ្ងៃបើកឆាក គឺ សៅ រង្សី ប៉ះម៉ាឡេស៊ីគូទី៣ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម និងហ៊ុន គឹមហ៊ាង ប្រកួតជាមួយកីឡាករ មីយ៉ាន់ម៉ា គូទី៧ ទម្ងន់៧៥គីឡូក្រាម។
កីឡាករកម្ពុជាផ្សេងៗទៀតនឹងប្រកួតនៅថ្ងៃបន្ទាប់។ ដោយឡែក អ៊ុង វីរៈ និងវី ស្រីស្រស់ ឈរចាំវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់រៀងៗខ្លួន។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំនេះ កម្ពុជាបានបញ្ជូនអត្តពលិក៨រូប មានកីឡាករ៦នាក់ និងកីឡាការិនី២នាក់៕