ម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿងដែល ព្រំ សំណាង ចង់ប៉ះពេលនេះឡើងដល់កម្រិតខ្សែក្រវាត់ WBC
កីឡាករ Andronikos Evropidou ដែលកំពុងកាន់ខ្សែក្រវាត់៥គ្រឿងប្រកាសចង់មកប្រឡូកនៅសង្វៀន ស្រុកខ្មែរមិនថាប៉ះនរណានោះទេអោយតែលើប្រភេទទម្ងន់ ៧៥ ដល់ ៧៧ គីឡូក្រាម ក្រោយមកអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានចេញមុខទទួលស្វាគមន៍ គ្រប់ពេល និងចង់ប្រកួតដាក់ខ្សែក្រវាត់ទៀតផង ពេលនេះសមត្ថភាពរបស់គេបានឡើងដល់កម្រិតដណ្តើមខ្សែក្រវាត់ WBC MUAYTHAI ។
ជនជាតិ Cyprius ម្នាក់មួយរយៈបានប្រកួតឈ្នះជាបន្តបន្ទាប់ទាំងនៅប្រទេសថៃ និងប្រទេសចិន ធ្វើអោយ លេខរៀងរបស់ឡើងដល់ចំណាត់លេខ២ក្នុងចំណោមបេក្ខភាពជាច្រើនដែលគេជ្រើសរើងត្រឹម១៥ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះទេគឺគេស្ថិតលើកីឡាករបារាំង Samy Sana ដែលជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ដណ្តើមលុយ១លានដុល្លារនៅ One Championship ទៀតផង ។
គួររំលឹកថា មានអ្នកប្រដាល់ Cyprus មួយរូបចង់មកប្រកួតនៅស្រុកដែលគេមានប្រវិត្តប្រកួតផ្លូវការ ២៧ ប្រកួត ឈ្នះ២១ និងចាញ់ ៦ ធ្លាប់ឈ្នះខ្សែក្រវាត់ នៅប្រទេស Cyprus ចំនួន៣គ្រឿងឈ្នះខ្សែក្រវាត់ WMO European Amateur Champion និងខ្សែក្រវាត់ Super Muay Thai Champion ផងដែរ ៕