
ពេជ្រ សុផាន់ ឈប់ពីការងារអាជ្ញាកណ្ដាល និងចៅក្រមនៅសង្វៀនបាយ័ន
លោក ពេជ្រ សុផាន់ ដែលជាគ្រូបង្គោល និងជាម្ចាស់ក្លិបប្រដាល់គុនខ្មែរ ពេជ្រ សុផាន់ បានប្រកាសលាឈប់ពីការងារជាអាជ្ញាកណ្ដាល និងចៅក្រមសង្វៀនបាយ័នហើយ។ នេះបើតាមការប្រកាសលើទំព័រ Facebook របស់លោកដោយភ្ជាប់ទាំងលិខិតមួយសន្លឹកថែមទៀតទៅកាន់ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
គួរដឹងដែរថា អតីតអ្នកប្រដាល់គុនខ្មែរខាងលើបានចូលធ្វើការនៅសង្វៀនបាយ័នក្នុងឆ្នាំ២០១៤។
លោក ពេជ្រ សុផាន់ បានសរសេរបែបនេះ “៖ ខ្ញុំបាទ ពេជ្រ សុផាន់ បានសម្រេចចិត្តលាឈប់ពីអាជ្ញាកណ្ដាលនិងចៅប្រចាំ ស្ថានីយទូរទស្សន៍បាយ័ន រួចរាល់ហើយ..ខ្ញុំចាប់ផ្ដើមចូលធ្វើការដំបូងនៅចុងឆ្នាំ២០១៤ ហើយខ្ញុំបាទបញ្ចប់នៅឆ្នាំ២០២៣នេះ រយៈពេល ៩ ឆ្នាំហើយដែលខ្ញុំបំពេញការងារជាអាជ្ញាកណ្ដាលនិងចៅក្រុម ការងារមួយនេះគឺជាការងារដែលខ្ញុំស្រឡាញ់បំផុត អរគុណលោកប្រធាន អរគុណលោកគ្រូអ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យមិត្តរួមការងារទាំងអស់ អនុស្សាវរីយ៍ ៩ ឆ្មាំនេះគឺមិនអាចឱ្យខ្ញុំ បំភ្លេចបាន ស្រឡាញ់បងប្អូនទាំងអស់គ្នា ។
ថ្ងៃច័ន្ទទី៣១ខែកក្ដដាឆ្នាំ២០២៣។”