
អ្នកប្រដាល់រិះគន់សកម្មភាពគ្រូបង្ហាត់ក្បាច់គុនដល់ក្រុមកងអន្តាគមន៍
វិឌីអូមួយបានបង្ហាញពីសកម្មភាពហ្វឹកហាត់ក្បាច់គុនដល់កងអន្តាគមន៍នៅលើបណ្តាញសង្គម ខណៈកីឡាករប្រដាល់មួយចំនួនបានរិះគន់ទៅលើការលុតដំនេះដោយពួកគេមើលឃើញថាវាហាក់ដូចជាមិនត្រឹមត្រូវទៅតាមការបង្រៀន ដើម្បីអោយទទួលផលចំណេញដល់ ។
អ្នកប្រដាល់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរិះគន់ថា ការបង្ហាត់របស់គ្រូយុទ្ធក្រមខមនេះដូចជាគ្មានអ្វីដែលធ្វើពួកគេខ្លាំងនោះទេ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ទៀតផងសម្រាប់សកម្មភាពនេះ ពីព្រោះការវ៉ៃមិនត្រូវតាមលក្ខណៈនៃការហាត់ក្បាច់គុនដូចជា ការវ៉ៃកែងកណ្តាលដើមទ្រូងជាដើមការធ្វើបែបនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់អាយុជីវិតរបស់ពួកគេ ព្រោះពួកគេមិនទាន់ឆ្លង កាត់ការហាត់បានច្រើននៅឡើយ ។ លោកបន្ថែមថា នេះជាចិត្តសាស្រ្តធ្វើអោយពួកគេរឹងមាំពិតមែន ប៉ុន្តែការលុតដំត្រូវធ្វើតាមលក្ខណៈក្បាច់គុនអោយបានត្រឹមត្រូវមិនចេះតែវ៉ៃដោយមិនដឹងចំណុចគ្រោះថ្នាក់នោះទេ ។
នេះជាវិឌីអូខ្លះដែលបង្ហាញពីសកម្មភាព
បងអាវខ្មៅ មើលទៅវាយទំនងដល់ហើយ ចង់ឃើញគាត់ ឡើងសង្វៀនប្រកួតជាមួយ idol Keo Rumchong រឿងសោភ័ណ្ឌ ឬក៏ ឃុនឌីម៉ា បានម្ដងអីខ្លាំងណាស់ តើទាត់ធាក់ កែង សាហាវចឹងអត់😁😁👌💪
Posted by ស្រីកា បាត់ដំបង on Tuesday, May 28, 2019