ក្រោយឈ្នះប្រាក់លានពីគោជល់ សួន ចាន់នី អាចក្លាយជាបេក្ខភាពដណ្តើមខ្សែក្រវាត់
កាលពីថ្ងៃ សៅរ៍ លោកមេទ័ពគុនខ្មែរ សួន ចាន់នី បានដណ្តើមប្រាក់២លានរៀលពីកីឡាករ ឡុង បេនលឿន ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។ ក្នុងការប្រកួតនោះ សួន ចាន់នី ធ្វើបានយ៉ាងល្អ ដោយធ្វើអោយ ឡុង បេនលឿន មានស្នាមបែកបន្ទាប់ចូលផ្លែកែងរបស់គេ និងចេញអាវុធទៅវិញទៅមកចប់៥ទឹកពេញ ជាលទ្ធផលអ្នកប្រដាល់នៃក្លិបបក្សីស្លាបដែក បានយកឈ្នះដោយពិន្ទុឯកច្ឆ័ន្ទ នឹងទទួលបានប្រាក់បន្ថែមពី ក្រុមហ៊ុនគោជល់ចំនួន ២លានរៀល ។ ការឈ្នះប្រាក់លាននេះអាចធ្វើអោយ សួន ចាន់នី មានភាពរយខ្ពស់ក្លាយជាបេក្ខភាពជម្រុះខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ដែលគ្រោងនឹងចាប់ផ្តើមឆាប់ៗខាងមុខនេះ ៕