
ប្រវត្តិសាស្រ្តលើកដំបូង! ទ័ពប្រយុទ្ធគុនខ្មែរ៧រូប នឹងចេញទៅប្រយុទ្ធនៅថៃចុងសប្តាហ៍
នេះគឺជាប្រវត្តិសាស្រ្តលើកដំបូងហើយរបស់កីឡាករគុនខ្មែរកម្ពុជាចំនួន៧រូប ដែលត្រូវចេញទៅប្រយុទ្ធនៅប្រទេសថៃជាលើកដំបូង ដោយកន្លងមកមិនដែលមានអ្នកណាអាចធ្វើទៅបាន។ លោកគ្រូ អេ ភូថង ដែលជាអតីតស្តេចប្រដាល់នៅស្រុកខ្មែរ លោកជាអ្នកដឹកនាំក្រុមអ្នកប្រយុទ្ធគុនខ្មែរទាំង៧រូបនេះចេញទៅប្រកួត ក្រោមការបើកភ្លើងខៀវពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមអ្នកប្រយុទ្ធគុនខ្មែរទាំង៧រូបនេះរួមមាន៖ សុខ ទូ, កំពែង ខ្មៅ, ហ៊ីម សេរី, តាញ់ មករា, ទិត្យ សុវណ្ណគីរី, យ៉េន ឌីណា និង រិទ្ធ ភូលូ។ លោក អេ ភូថង បាននិយាយប្រាប់ MSR ថា៖ ការដឹកនាំកីឡាករចំនួន៧រូបចេញទៅប្រកួតនៅប្រទេសថៃនាចុងសប្តាហ៍នេះ គឺលោកបានសហការជាមួយខាងថៃរួចរាល់ហើយ ហើយក៏បានបញ្ជូលឈ្មោះកីឡាករគុនខ្មែរទាំង៧រូបនេះឲ្យទៅខាងភាគីថៃដឹងថា ចំណែកឯខាងថៃវិញ គេក៏បានត្រៀមក្រុមអ្នកប្រយុទ្ធរបស់គេដើម្បីប្រកួតជាមួយកីឡាករគុនខ្មែរយើងវិញដែរ។ លោក អេ ភូថង បានបញ្ជាក់បន្តិចទៀតថា ទាំងកីឡាករគុនខ្មែរ និងកីឡាករគុនថៃ គឺសមត្ថភាពប្រហាក់ប្រហែលគ្នាទាំងអស់ ពោលគឺគ្មាននរណាខ្លាំងជាងនរណាដាច់នោះទេ ហើយមិនមែនប្រកួតដណ្តើមពានរង្វាន់អ្វីដែរ នេះគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិនៅក្រៅស្រុកតែប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

លោក អេ ភូថង និង លោក មាស សុខគ្រី
ជាមួយគ្នានេះ លោកគ្រូ មាស សុខគ្រី ក៏បានឲ្យដឹងដែរថា ការចេញទៅប្រកួតនៅក្រៅប្រទេស ហើយមានចំនួន៧រូបនាពេលនេះ លោកមានការគាំទ្រពេញទំហឹង ក្នុងនោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានយល់ស្របនិងអនុញ្ញាតិឲ្យលោក អេ ភូថង ដឹកនាំកីឡាករទាំង៧រូបនេះចេញទៅប្រកួតនៅប្រទេសចុងសប្ហាហ៍នេះដែរ ហើយក្នុងនោះទៀតសោត ខាងសហព័ន្ធក៏មានធ្វើកម្មវិធីជូនពរគុនខ្មែរចេញទៅប្រកួតនាប្រទេសថៃដូចនិងកីឡាករមុនៗដែរ។
សូមបញ្ជាក់ថា ទ័ពប្រយុទ្ធគុនខ្មែរទាំង៧រូប ដែលដឹកនាំដោយលោក អេ ភូថង ប្រយុទ្ធនៅក្រៅស្រុកជាមួយកីឡាករប្រយុទ្ធរបស់គុនថៃ គឺធ្វើឡើងនៅថ្ងៃអាទិត្យទី៣០ ខែមិថុនា ចុងសប្ហាហ៍នេះ ក្នុងកម្មវិធី មួយថៃស៊ុបភើរឆេម ដែលការប្រកួតធ្វើឡើងនៅវេលាម៉ោង៦កន្លះល្ងាច ហើយក៏មានផ្សាយតាម Page Muay Thai Super Champ ក៏ដូចជាមានការផ្សាយបន្តពី Page MSR-Live ផងដែរ៕