ជួបជាមួយគុនខ្មែរលក់ទូរស័ព្ទ ដែលតែងតែយករបស់របរជូនកីឡាករ និង គ្រូបង្វឹក
លោក ខេង សុងហួ គឺជាអ្នកស្នេហាវិស័យគុនខ្មែរមួយរូបក្នុងចំណោមជាច្រើនរូបផ្សេងទៀតដែលតែងតែចំណាយថវិកាផ្ទាល់ខ្លួន និង របស់លក់ផ្ទាល់ខ្លួនបែបជាឧបរករណ៍ជូនដល់កីឡាករគុនខ្មែរ។ កន្លងមកលោកអ្នកប្រហែលជាធ្លាប់ឃើញហើយ បុរសមុខមូលដូចព្រះចន្ទ ឧស្សាហ៍កាន់ទូរស័ព្ទ ផៅវើបេង កាសប្រ៊ូធូ ឧបករណ៍បំពងសំលេងក៏ដូចជារបស់របរផ្សេងៗទៀតយកមកជូនដល់កីឡាករ និង គ្រូបង្វឹក ទៅតាមលទ្ធភាពដែលលោកមាន។
ដោយសារតែស្រឡាញ់ និង គាំទ្រគុនខ្មែរខ្លាំងពេក បានបណ្តាលឲ្យចិត្តរបស់រូបលោកផ្ទាល់នមិនបានដាក់យីហោលក់ទូរស័ព្ទផ្ទាល់ខ្លួនជាឈ្មោះខ្លួនឯង ដោយដាក់យីហោថា ” គុនខ្មែរលក់ទូរស័ព្ទ “ តាមរយៈការសំភាសន៍ជាមួយក្រុមការងារ MSR លោក សុងហួ បានរៀបរាប់ខ្លីៗថា លោកស្រលាញ់គុនខ្មែរតាំងពីលោកនៅជំទង់ ហើយក៏ធ្លាប់លួចរៀនហ្វឹកហាត់គុនខ្មែរផងដែរ តែមិនបានឡើងប្រកួតអ្វីនោះទេ សព្វថ្ងៃលោក៏មិនសូវមានទ្រព្យសម្បត្តិហូរហៀរដូចគេ តែលោកព្យាមជួយអ្នកប្រដាល់ទៅតាមលទ្ធភាពរបស់លោក ក្នុងនោះលោកក៏ធ្លាប់ជួយកីឡាករ កែវ រំចង់ និង សារឹម វ៉ាន់ថង ទូរស័ព្ទម្នាក់១គ្រឿង ហើយសម្រាប់កីឡាករផ្សេងៗទៀតមានដូចជាឧបត្ថម្ភជាថវិកាបន្តិចបន្តួច និង របស់របរប្រើប្រាស់ផ្សេងៗមានដូចជា កាសទូរស័ព្ទ ផៅវើបេង កាសប្រ៊ូធូ ឧបករណ៍បំពងសំលេងក៏ដូចជាលក់តម្លៃទូរស័ព្ទក្នុងតម្លៃពិសេសជូន ព្រមទាំងរបស់របរផ្សេងៗទៀតយកមកជូនដល់កីឡាករ និង គ្រូបង្វឹក។ លោកបន្ថែមជាចុងក្រោយថា ថ្ងៃអនាគតប្រសិនបើលោកធូរធារជាងនេះ លោកនឹងជួយកីឡាករគុនខ្មែរឲ្យច្រើនក៏ព្រោះតែស្រលាញ់ និងគាំទ្រគុនខ្មែរ៕