CTN ទទួលសិទ្ធផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship
ស្ថានីយ៍ទូរទស្សន៍ CTN បានទទួលសិទ្ធក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក One Championship ដែលចាប់ផ្តើមផ្សាយពីព្រឹត្តិការណ៍ថ្ងៃទី ១៣ ខែ តុលា នេះដែលធ្វើឡើងនៅប្រទេសជប៉ុន និងព្រឹត្តិការណ៍ជាផ្សេងៗជាបន្តបន្ទាប់រហូតដល់ដាច់ឆ្នាំ ២០១៩ ។
One Championship ជាស្ថាប័នរៀបចំការប្រកួតលំដាប់លេខ១នៅអាស៊ីដែលមានការប្រកួតវិញ្ញាសារជាច្រើនដូចជា MMA , Kickboxing និងប្រដាល់សេរី ជាដើម ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់តាមប្រភេទទម្ងន់ផ្សេងៗផងដែរ ។ ស្ថាប័ន One Championship ធ្លាប់ធ្វើនៅទឹកដីកម្ពុជាចំនួនពីរដងរួចមកហើយ កាលពីឆ្នាំ ២០១៤ និង ២០១៦ ហើយកម្មវិធីដ៏ល្បីល្បាញមួយនេះក៏ធ្លាប់មានកីឡាករខ្មែរចូលរួមជាច្រើនផងដែរ ដូចជា ចាន់ រតនា នៅ ស្រីពៅ មាស ម៉ើ រិន សារ័ត្ន ឡៅ ចិត្រា សុខ ធី ឃុន ឌីម៉ា ឡុង សុភី ចាន់ ហេង វី ស្រីខួច សំ ថារ័ត្ន ស៊ីម ប៊ុនស្រ៊ុន ចាន់ សំអាត ខុន ស៊ីចាន់ គង់ សំបូរ និងមានផ្សេងៗ ទៀត ៕
ព្រឹត្តិការណ៍ដែល CTN ចាប់ផ្តើមផ្សាយបន្តផ្ទាល់គឺ ONE: CENTURY ដែលធ្វើឡើងនៅថ្ងៃទី ១៣ ខែ តុលា ខាងមុខនាទីក្រុង តូក្យូ ប្រទេសជប៉ុន ដែលមានការប្រកួតគូពិសេសជាច្រើន រួមទាំងការប្រកួតដណ្តើមខ្សែក្រវាត់ផងដែរ ៕