
វង្ស ណយ អាចវិលមកសង្វៀនវិញ ( វិឌីអូ )
ក្រោយពីប្រកាសលាឈប់ពីសង្វៀនមកអ្នកលេងកែងគុនខ្មែរ វង្ស ណយ នៅតែបង្ហាញអារម្មណ៍នឹកសង្វេគដោយរូបសរសេរកាលពេលថ្មីៗនេះ និងទៅកន្លែងហ្វឹកហាត់នៅពេលទំនេរ ។
ប្រាប់ក្រុមការងារ MSR SPORTS ថាអ្នកលេងកែងចិត្តសឿង បានបញ្ជាក់ថា រូបគេពិតជានឹកសង្វៀនប្រាកដមែន ហើយបើអាចចង់ឡើងសង្វៀនមួយប្រកួតចុងក្រោយ តាមការចង់បានរបស់អ្នកគាំទ្រ ប៉ុន្តែរង់ចាំពេលវេលាណាមួយល្អសម្រាប់រូបគេ ទាំងការហ្វឹកហាត់និងត្រៀមខ្លួនអោយបានល្អ ពីព្រោះក្នុងរដូវកាលកូវីដ១៩ នេះកំពុងប្រឹងរកស៊ី ។
សូមបញ្ជាក់ថា វង្ស ណយ ជាជើងខ្លាំងគុនខ្មែរចាស់វស្សា មួយរូបដែលមានការគាំទ្រខ្លាំងពីអ្នកទស្សនាការប្រកួតរបស់គាត់តាមរយៈការប្រើកែងនិងចិត្តមិនខ្លាចគូប្រកួត ប៉ុន្តែមួយរយៈចុងក្រោយការប្រកួតរបស់គាត់បានធ្លាក់ចុះ ដោយចាញ់ជាបន្តបន្ទាប់ រហូតធ្វើអោយសិស្សនៅក្លិប កុលបុត្រគុនខ្មែរ ម្នាក់នេះប្រកាសលាឈប់ពីសង្វៀន ៕