ប្រសិនបើ រឿង សោភ័ណ្ឌ ឈ្នះនឹងទទួលបានថវិការ១០លានរៀលពីលោក មាន សំអុល
ក្រោយពីអ្នកប្រដាល់គុនខ្មែរ២រូបគឺ ពេជ្រ ម្ទេសខ្មាំង និង រឿង សោភ័ណ្ឌ បានធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសភូមា ដើម្បីចូលរួមប្រកួតលក្ខណប្រដាល់សេរីនៃប្រពៃប្រចាំប្រទេសមួយនេះរួចមក លោក មាន សំអុល(Davidsam Mean) នាយកចាត់ការទូទៅក្រុមហ៊ុនភេសជ្ជៈគោជល់នៅកម្ពុជា បានប្រកាសនៅក្នុង Facebook ផ្ទាល់របស់លោកថា ប្រសិនបើ រឿង សោភ័ណ្ឌ ប្រកួតឈ្នះម្ចាស់ផ្ទះភូមា ក្រុមហ៊ុនគោជល់នឹងឧបត្ថម្ភនៅទឹកប្រាក់ចំនួន១០លានរៀលជូនទៅដល់អ្នកប្រដាល់កែងឆេះ ជង្គង់ហោះ រឿង សោភ័ណ្ឌ ដែលនេះគឺជាទឹកប្រាក់ដ៏ច្រើនដោយមិនដែលមានពីមុនមក ក្រៅតែពីរាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភទៅអត្ថពលិកកម្ពុជាដែលទទួលមេដាយជូនជាតិ។
សូមបញ្ជាក់ថានេះគឺជាមិនមែនលើកទី១ទេដែលគោជល់បានឧបត្ថម្ភទៅដល់អ្នកប្រដាល់គុ នខ្មែរ ដោយកន្លងមកគោជល់ក៏ធ្លាប់បានជួយឧបត្ថម្ភនៅទឹកប្រាក់ជាច្រើនជូនដល់អ្នកប្រដាល់គុនខ្មែរដែលធ្លាប់បានទៅប្រកួតនៅប្រទេសបារាំង មានដូចជា៖ ឡៅ ចន្រ្ទា, ឃីម ឌីម៉ា ,មឿន សុភា និង ផាន់ គ្រាន់ជាដើម៕