
សប្តាហ៍ទី៧នេះតើកីឡាកររូបណាដែលអ្នកគួរតែរើសយកធ្វើជាប្រធានក្រុមក្នុង FANTASY?
ការប៉ះគ្នារវាង Westham និង Manchester United គឺជាគូបើកឆាកនៅសប្តាហ៍នេះនាល្ងាចថ្ងៃសៅរ៍ទី២៩កញ្ញានិងតាមពីក្រោយដោយការប៉ះគ្នារវាង Arsenal ជាមួយ Watford, Everton ប្រកួតជាមួយ Fulham, Huddersfield Town ប្រកួតជាមួយ Tottenham Hotspur, Manchester City ប្រកួតជាមួយ Brighton, Newcastle United ប្រកួតជាមួយ Leicester City, Wolverhampton ប្រកួតជាមួយ Southampton រីឯគូឯកប្រចាំសប្តាហ៍នារាត្រីថ្ងៃសៅរ៍នុះដែរគឺ Chelsea ប្រកួតជាមួយ Liverpool ដោយឡែកនាថ្ងៃអាទិត្យទី៣០កញ្ញាមានការប្រកួតតែមួយគូប៉ុណ្ណោះគឺ Cardiff City ប្រកួតជាមួយ Burnley FC និងយប់ថ្ងៃច័ន្ទឈានចូលថ្ងៃទី២ខែតុលា Bournemouth ប្រកួតបញ្ចាប់សប្តាហ៍ជាមួយ Crystal Palace។ ទាំងនេះគឺជាការប្រកួតប្រជែងបាល់ទាត់នៅក្នុងក្របខ័ណ្ឌ Premier League នៅសប្តាហ៍ទី៧នេះ ។
លោកអ្នកប្រាកដជានៅតែទុកចិត្តទៅលើកីឡាករមួយចំនួននៅក្នុងក្រុមផ្ទាល់របស់លោកអ្នកដែលនិងអាចរកបានពិន្ទុជាច្រើនបន្តទៀត។ ទន្ទឹមនិងនេះផងដែរយើងខ្ញុំសូមផ្តល់ជាយោបល់នូវកីឡាករដែលអាចរកគ្រាប់បានចំនួន៥រូបនៅសប្តាហ៍ទី៧នេះ
១- Ryan Fraser ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Bournemouth
២- Lucas Moura ខ្សែបម្រើរបស់ក្រុម Tottenham Hotspur
៣- Sergio Aguero ខ្សែប្រយុទ្ធរបស់ក្រុម Manchester City
៤- Matt Doherty ខ្សែការពាររបស់ក្រុម Wolverhampton
៥- Alonso ខ្សែការពាររបស់ក្រុម Chelsea
សូមសំណាងល្អសម្រាប់ FANTASY PREMIER LEAGUE របស់អស់លោកអ្នកនៅសប្តាហ៍ទី៧នេះ។