ជម្រុះ Euro រវាងបែលហ្សុិក និងស៊ុយអែតត្រូវបានបញ្ឈប់ក្រោយមានមនុស្សស្លា.ប់ក្នុងក្រុង
ការប្រកួតជម្រុះ Euro 2024 របស់បែលហ្ស៊ិកទល់នឹងស៊ុយអែតនៅថ្ងៃចន្ទ ទី១៦ ខែតុលា ត្រូវបានបោះបង់ចោលនៅពាក់កណ្តាលតង់សម្រាប់ហេតុផលសុវត្ថិភាព បន្ទាប់ពីអ្នកគាំទ្រជនជាតិស៊ុយអែតពីរនាក់ត្រូវបានបាញ់សម្លាប់នៅក្រុងប្រ៊ុចសែល។
ការសម្លាប់នេះបានកើតឡើងក្នុងក្រុងប៉ុន្មានម៉ោងមុនការប្រកួត ហើយត្រូវបានចាត់ទុកថាជាអំពើភេរវកម្ម។
អ្នកគាំទ្រ និងកីឡាករត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងកីឡដ្ឋាន King Baudouin ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ មុនពេលការជម្លៀសខ្លួនបានចាប់ផ្តើម។
ក្រុមស៊ុយអែតត្រូវបានប៉ូលិសនាំទៅកាន់ព្រលានយន្តហោះ ខណៈអ្នកគាំទ្រស៊ុយអែតត្រូវបានប៉ូលិសអមដំណើរចូលក្នុងក្រុង។
គ្រូបង្វឹកស៊ុយអែត Janne Andersson បាននិយាយថា លោក និងកីឡាករទើបបានដឹងតែពីការបាញ់ប្រហារនៅតង់ទីមួយ៕