ដើម្បីជួយជាតិ Kevin De Bruyne ជម្នះលេងទាំងរបួស៣កន្លែង
ភាគច្រើនអ្នកដែលចូលចិត្តទស្សនាការប្រកួតបាលទាត់សុទ្ធតែបានដឹងហើយថា Kevin De Bruyne បានព្យាយាមជម្នះរាល់របួសរបស់គេ ដើម្បីជួយជម្រើសជាតិ ប៊ែលហ្សិក ដើម្បីប្រជែងដណ្តើមពានរង្វាន់ជើងឯកទ្វីបអ៊ឺរ៉ុប។ មុនប្រកួតយូរ៉ូ២០២០ Kevin បានរងរបួសលើផ្ទៃមុន គ្រាដែលជួយ Man City ប្រជែងជាមួយ Chelsea ដណ្តើម Champion League ។ កាលពីវគ្គ១៦ក្រុម យូរ៉ូ២០២០បានរងរបួសកងជើង ពេលជួបជាមួយ ព័រទុយហ្គាល គ្រានោះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា រូបគេនឹងមិនអាចចូលប្រកួតបានទេ ផ្ទុយមកវិញ De Bruyne ព្យាយាមជម្នះចូលលេងពេញ៩០នាទី។
បន្ទាប់ពី ម្ចាស់ចំណាត់ថ្នាក់លេខ១លើពិភពលោកប្រកួតចាញ់ អ៊ីតាលី ២–១ ទើបខ្សែបម្រើប្រយុទ្ធ Man City រូបនេះនិយាយឲ្យដឹងថា រូបគេមានបញ្ហារបួសជង្គង់ ៤ទៅ៥ សប្តាហ៍ហើយ តែអ្វីដែលចម្លែកគឺរូបគេអាចប្រកួតបានដោយមិនមានការឈឺចាប។ Kevin De Bruyne បានបន្ថែមទៀតថា៖ នេះគឺជាការខកចិត្តមួយប៉ុន្តែយើងបានព្យាយាមគ្រប់យ៉ាងដើម្បីឈ្នះការប្រកួតនេះ។ សម្រាប់ខ្ញុំផ្ទាល់វាជារឿងចម្លែក ដោយព្យាយាមលេងជាមួយនឹងការរងរបួសជង្គង់ និង ករជើងហើយខ្ញុំក៏ត្រូវអរគុណដល់បុគ្គលិកពេទ្យផងដែរ៕