
ថ្ងៃនេះក្លឹបបឹងកេតប្រើកីឡដ្ឋានថ្មីប្រកួតជើងទី២ ពានរង្វាន់ Hun Sen Cup
ក្លឹបបាល់ទាត់បឹងកេង និងប្រើកីឡដ្ឋានថ្មីរបស់ខ្លួនដែលទើបនឹងសាងសង់ហើយ ដើម្បីស្វាគមន៍ក្រុមបាល់ទាត់មកពីខេត្តសៀមរាបសម្រាប់ជំនួបជើងទី២នៃពានរង្វាន់ Hun Sen Cup ។ កីឡដ្ឋានថ្មីនេះមានទីតាំងនៅម្តុំបឹងស្នោក្នុងសង្កាត់ចក្រអង្រែ ដែលការប្រកួតនេះធ្វើឡើងនៅវេលាម៉ោង៣:៣០នាទីថ្ងៃនេះតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា សម្រាប់នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលបើកប្រើប្រាស់ជាលើកដំបូងនេះ ក្រុមម្ចាស់ផ្ទះបឹងកេតមានភាគរយខ្ពស់ក្នុងការកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ខណៈខេត្តសៀមរាបបានបរាជ័យជើងទី១ ៦ទល់០ ជាមួយបឹងកេតរួចម្តងហើយ៕