Liverpool និង PSG ឡើងវគ្គ៨ក្រុម UCL
Liverpool និង Paris Saint Germain ទទួលបានកៅអីវគ្គ៨ក្រុម UEFA Champions League ហើយក្រោយទម្លាក់គូប្រកួតរៀងៗខ្លួន។
ជាក់ស្ដែងក្រុមហង្សក្រហមបានយកឈ្នះក្រុមអាល្លឺម៉ង់ RB Leipzig ដោយលទ្ធផល២ទល់នឹង០ក្នុងជើងទី២ នៅថ្ងៃពុធ ទី១០ ខែមីនា។ សរុបទាំង២ជើង ក្រុមលោក Klopp ឈ្នះ៤ទល់នឹង០។
ចំណែក PSG បានស្មើគ្នា១ទល់នឹង១ ក្នុងជើងទី២ជាមួយ FC Barcelona។ សរុបទាំង២ជើង ក្រុមបារាំងឈ្នះ៥ទល់នឹង២។
នេះជាលើកដំបូងហើយចាប់តាំងពីរដូវកាល២០០៤/២០០៥ដែលតារាឆ្នើមទាំង២រូប គឺ Lionel Messi និង Cristiano Ronaldo មិនមានវត្តមានក្នុងវគ្គ៨ក្រុម UEFA Champions League។
កាលណោះ CR7 ពេលលេងឲ្យ Manchester United បានធ្លាក់ដោយសារ AC Milan ខណៈ Messi ជាមួយ Barcelona ត្រូវបានទម្លាក់ដោយ Chelsea។ រដូវកាលនេះ Juventus របស់ Cristiano Ronaldo បានធ្លាក់ដោយសារ FC Porto។
សារព័ត៌មាន Give Me Sport ជឿជាក់ថា រជ្ជកាលរបស់ Messi និង Ronaldo ចាប់ផ្ដើមដួលរលំហើយ៕