Eriksen កាន់តែឈានជិតដល់ការផ្លាស់ទៅកាន់ពស់យក្ស Inter Milan
ជុំវិញការដោះដូរដ៏ស្មុគស្មាញរវាង Inter Milan និង Spur ពេលនេះបានធ្វើអោយ Christian Eriksen ធ្វើដំណើរមកដល់ទីក្រុង Milan ប្រទេសអ៊ីតាលី ដើម្បីចរចារជុំវិញការផ្លាស់ប្តូរនេះ។
Inter Milan ត្រៀមកញ្ចប់ទឹកប្រាក់ ២០លានផោនសំរាប់កីឡាករវ័យ ២៧ឆ្នាំ ខណៈដែលកុងត្រារបស់គេជាមួយមាន់ខ្នាយមាសនិងផុតនៅបំណាច់រដូវកាល ២០២០នេះហើយ។
Eriksen អាចនិងចុះកុងត្រាផ្លាស់ចេញទៅកាន់ក្រុមពស់យក្សដល់ខែមិថុនា ឆ្នាំ២០២៤ រួមជាមួយទំហំប្រាក់កំរៃប្រចាំសប្តាហ៍កើនឡើងដល់ ៣៨ម៉ឺនផោន។
Eriksen ជាកីឡាករដឺណាម៉ាកដែលផ្លាស់ចេញពី Ajax Amsterdam មកកាន់ Tottenham Hotspur កាលពីឆ្នាំ ២០១៣ ក្នុងតំលៃជា១៣លានផោន ចូលលេងបាន ៣០៥ប្រកួត និងស៊ុតបញ្ចូលទីបាន ៦៩គ្រាប់ បញ្ចូលបាល់អោយដៃគូស៊ុតសំរេចបាន ៨៩លើក៕