Crystal Palace គ្រោងដកតំណែងអ្នកចាត់ការ Roy Hodgson
Crystal Palace គ្រោងនឹងបណ្តេញអ្នកចាត់ការ Roy Hodgson ចេញពីតំណែង ដោយអតីតគ្រូបង្គោល Eintracht Frankfurt លោក Oliver Glasner ទំនងទទួលការងារជំនួស។
ក្រុមរហស្សនាមឥន្ទ្រីបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៥ ក្នុងតារាង Premier League និងមាន ៥ ពិន្ទុពីលើតំបន់កាត់ចោល។
លោក Hodgson វ័យ ៧៦ ឆ្នាំបានចូលដឹកនាំការប្រកួតលើកទី ២០០ របស់លោកក្នុងនាមជាអ្នកចាត់ Crystal Palace កាលពីដើមសប្តាហ៍នេះ ដែលចាញ់ Chelsea ១ទល់នឹង៣៕