ខ្សែប្រយុទ្ធ Luka Jovic ត្រៀមប្រកាសជាសមាជិក Real Madrid ផ្លូវការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ
ក្រុមអធិរាជស Real Madrid បានព្រមព្រៀងជាមួយ Eintracht Frankfurt ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luka Jovic លើតម្លៃខ្លួន៦០លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល ៥ឆ្នាំ ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការផ្ទេរយកកីឡាករសញ្ជាតិស៊ែបរូបនេះធ្វើឡើងក្រោយពេលដែល Frankfurt ទើបតែទិញយករូបគេផ្តាច់ជាផ្លូវការពី Benfica ផងដែរ ក្រោយពីបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងនាមជាកីឡាករខ្ចីជើងនៅក្របខ័ណ្ឌ Bundesliga នារដូវកាលនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ចាក់ថា កីឡាករវ័យ២១ឆ្នាំ នឹងក្លាយជាសមាជិកដំបូងគេបង្អស់ដែលអ្នកចាត់ការ Zinedine Zidane យកមកកាន់ Real Madrid នារដូវកាលថ្មីនេះ ហើយរូបគេនិងទទួលបានថ្លៃនឿយហត់នៅលើទីលាន៨,៧លានផោនក្នុង១រដូវកាលផងដែរ។