Pep Gaurdiola ផ្តាំទៅកីឡាករទាំងអស់អោយប្រឹងហ្វឹកហាត់កុំបាក់ស្មារតី គាត់មិនទៅណាចោល Man City ទេ
រឿងរ៉ាវរបស់មេឃខៀវ Manchester City កាន់រីកធំឡើង ដោយមិនទាន់មានការដោះស្រាយណាមួយអោយបានធូរស្រាលនៅឡើយទេ។ ក្រោយពីមានការស៊ើបអង្កេតលើករណីល្មើសច្បាប់ហិរញ្ញវត្ថុ Financial Fiar-Play រួចមក Manchester City ប្រឈមនិងរឿងជាច្រើនដូចជាការ ផាកពិន័យជាទឹកប្រាក់ចំនួន ២៥លានផោន ដកសិទ្ធចូលរួមប្រកួត UEFA Champions League ចំនួន ២រដូវកាល (2020/2021 & 2021/2022) ហើយអាចនិងទំលាក់ទៅលេងនៅក្របខ័ណ្ឌលំដាប់ទី៤របស់អង់គ្លេសទៀតផង។
ករណីនៃការពុករលួយលើការប្រើប្រាស់ហិរញ្ញវត្ថុខុសច្បាប់នេះកើតឡើងអំឡុងឆ្នាំ ២០១២ ដល់ ២០១៦ ដែលកាលពីឆ្នាំ ២០១៨ត្រូវបានគេប្រមូលសំណុំរឿងយកមកវែកញែកទើបឃើញពីផ្ទៃក្នុងរបស់ Manchester City ដូចនេះ។ បើសិនជាមេឃខៀវត្រូវកាត់ចេញទៅលេងនៅក្របខ័ណ្ឌទី៤មែននោះ ពិភពបាល់ទាត់ក្នុងប្រទេសអង់គ្លេសកាន់តែពិបាកយល់ថែមទៀត គឺពិបាកយល់ជាងកាលដែល Juventus ត្រូវកាត់ចេញទៅលេងនៅក្របខ័ណ្ឌ Serie B ទៅទៀត។
ប៉ុន្តែទោះជាមានរឿងអ្វីកើតឡើងកដោយក៏គ្រូបង្វឹក Pep Gaurdiola បានចេញមកអះអាងថា គាត់មិនទៅណាចោលមេឃខៀវឡើយ គឺនៅទីនេះបំពេញការងាររបស់គាត់ដោយគ្មានកោតខ្លាចអ្វីទាំងអស់។ នេះជាសារដែល Pep បានផ្តាំលើកទឹកចិត្តកីឡាករទាំងអស់អោយរឹងម៉ាំ និងប្រឹងហ្វឹកហាត់អោយកាន់តែល្អដើម្បីបំពេញគោលដៅយកពាន Champions League នៅរដូវកាលនេះអោយបាន៕