អតីតកីឡាករជម្រើសជាតិម្នាក់បង្ហាញចំណុចល្អ និងខ្វះខាតរបស់ U23
លោក រិទ្ធ ឌីកា នាយកបច្ចេកទេសព្រះខ័នរាជស្វាយរៀង និងអតីតជម្រើសជាតិកម្ពុជា បានបង្ហាញការយល់ឃើញពីចំណុចល្អ និងខ្វះខាតចំពោះការលេងរបស់ U23 កម្ពុជាពេលឈ្នះ U23 ឡាវ។
អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើសរសេរបែបនេះ “៖ ចំនុចល្អ . ម្នាក់ៗយើងឥឡូវ កំរិតខ្ពស់ ពិសេស ល្បឿន ការបណ្តើរបាល់ នឹង ការបញ្ចូលទី 👍
ចំនុច ខ្សោយតិច . ពេលឈ្នះហើយ ការបញ្ចូល មិនសហការគ្នា ចង់បានគ្រាប់ពេក ម្នាក់ៗ . គ្នាតិចតែហ៊ានលេងពេក តំបន់គ្រោះថ្នាក់ ( គ្រូនឹងរៀបចំបានល្អ ប្រកួតបន្ទាប់ )
ជារួមល្អច្រើន . កលល្បិតគ្រូលេងជាមួយក្រុមរៀបចំបានល្អ (4:1) ការហ៊ានលេង រំដោះចេញពីការកៀបសង្កត់ ល្អ ការរៀបចំ បម្រើ ទៅប្រយុទ្ធល្អ រកទីតាំងបញ្ចូលទីបានល្អ 👍
សង្ឃឹមក្រុមនឹងបន្តធ្វើអោយល្អថែមទៀត ឈ្នះ ជារឿងសំខានរបស់ក្រុមទូទៅ ⚽️🇰🇭🤝
ខុសឆ្គងជួយកែរតម្រូវផង 🙏⚽️”
អ្នកស្រលាញ់ ⚽️🇰🇭ទើបចូលរួម យោគបល់ 🙏
ជូនពរ សំណាងល្អ 🇰🇭⚽️❤️។”
បន្ទាប់ពីជ័យជម្នះក្នុងការប្រកួតទី១នេះ ក្រុម U23 កម្ពុជានឹងបន្តជួបសិង្ហបុរី នៅថ្ងៃពុធ ទី១១ ខែឧសភា សម្រាប់វគ្គវិលជុំសន្សំពិន្ទុពូល B៕