ម្ចាស់ផ្ទះកាតា បង្ហាញពីការត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២២
ប្រព័ន្ធផ្សព្វផ្សាយធំៗកំពុងតែត្រៀមខ្លួនត្រូវក្នុងការធ្វើដំណើរផ្សព្វផ្សាយព្រឹត្តកាណ៍បាល់ទាត់ពិភពលោក ខណៈដែលសណ្ឋាគារ និងជំរុំហ្វឹកហាត់មួយចំនួនដែលនឹងប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់បុរសនៅ World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះក៏ត្រៀមរួចជាស្រេច។
ក្នុងនោះមុនព្រឹត្តកាណ៍ចូលមកដល់ប្រទេសកាតាសង្ឃឹមថាការប្រកួតនេះនឹងទាក់ទាញអ្នកទស្សនាប្រហែល 1.2 លាននាក់ ឬស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសដែលមានប្រជាប្រិយលើវិស័យនេះ ដែលបង្កឱ្យមានបញ្ហាផ្នែកដឹកជញ្ជូន និងប៉ូលីសផងដែរ។
ការប្រកួត FIFA World Cup ធ្វើឡើងនៅពហុកីឡាដ្ឋានចំនួនប្រាំបីជុំវិញទីក្រុងដូហា ដែលជាទីក្រុងសំខាន់តែមួយគត់ក្នុងប្រទេសកាតា ដែលមានទំហំប្រហែលនៃប្រទេសចាម៉ៃកា និងជារដ្ឋតូចបំផុតដែលរៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតរបស់កីឡាបាល់ទាត់៕
The Nightmare