លើកពេលហើយជំនួប បឹងកេត ជាមួយ អាស៊ី អឺរ៉ុប
ការប្រកួតសប្តាហ៍ទី២ រវាងក្លិបបាល់ទាត់ អាស៊ីអឺរ៉ុបយូណាយធីត និង បឹងកេត ត្រូវបានលើកពេលប្រកួត ។
ជំនួបរវាង អាស៊ី អឺរ៉ុប ដែលត្រូវប្រកួតជាមួយក្លិប បឹងកេត នៅម៉ោង ៣:៣០ រសៀលនេះនាទីលាន AEU Sport Park ត្រូវបានលើកពេលប្រកួត នេះបើតាមការប្រកាសរបស់ CNCC ។
មូលហេតុនៃលើកពេលការប្រកួតនេះ អាចទាក់ទងទៅបញ្ហាកូវីដ១៩ ។
សម្រាប់ការប្រកួត១គូទៀតនៅថ្ងៃនេះដែរ រវាង ព្រៃវែង ជាមួយ សូលទីឡូអង្គរ នាវេលាម៉ោង ៣:៣០ នាទីលានបាល់ទាត់ខេត្ត ព្រៃវែង នៅដំណើរការធម្មតា ៕