
ប្រធានក្រុមកម្ពុជា ថា របូត២គ្រាប់ដោយសារកត្តានេះ
“ការប្រកួតជាមួយហ្វីលីពីនមិនស្រួលប៉ុន្មានទេ ព្រោះមានអ្នកចូលសញ្ជាតិច្រើន និងលេងលីគខ្ពស់ជាងយើង។ កាយសម្បទាគេក៏ល្អជាងយើង យើងប្រហែសក្រោយខ្នង២គ្រាប់ ភាគច្រើនគេលេង long ball។ អ៊ីចឹងយើងនឹងព្យាយាមកែប្រែចំណុចនេះឲ្យល្អប្រសើរ។” នេះជាការថ្លែងរបស់ប្រធានក្រុមកម្ពុជា សឿយ វិសាល ក្រោយឈ្នះហ្វីលីពីន ដោយលទ្ធផល៣ទល់នឹង២ បើកឆាកពូល A ព្រឹត្តិការណ៍ AFF Cup 2022។
កម្ពុជាបាននាំមុខ២ទល់នឹង១ ក្នុងវគ្គទី១ដោយគ្រាប់បាល់ពីរ៉ុឹង ប៊ុនហៀង និងអ៊ន ចាន់ប៉ូលីន។ Kenshiro Daniels ទាត់បន្ថែមបញ្ចូលទីពីក្រោយ ពីការទះរបស់កែវ សុខសិលា។
ចូលដល់វគ្គទី២ Kenshiro Daniels តាមស្មើក្នុងនាទី៥៥ ពីការការពារមិនល្អរបស់កម្ពុជា។ យ៉ាងណា ប៊ុនហៀង បានតែតបញ្ចូលទីគ្រាប់ជ័យជម្នះសម្រាប់កម្ពុជា ក្នុងនាទី៥៩។
ការប្រកួតបន្តកម្ពុជាត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ៕