Aubameyang និងបាត់ដៃគូរប្រយុទ្ធ Alexandre Lacazette រហូតដល់ចុងខែតុលា
ខ្សែប្រយុទ្ធជនជាតិបារាំង Alexandre Lacazette និងអវត្តមានមួយរយៈនៅលើទីលានដោយសារតែបញ្ហារបួស។
ក្រុមកាំភ្លើងធំ Arsenal បានចេញសេចក្តីប្រកាសថា ខ្សែប្រយុទ្ធស្រួចរូបនេះត្រូវសំរាកព្យាបាលរបួសជង្គង់ខាងឆ្វេងរហូតដល់ពាក់កណ្តាលខែតុលា ទើបអាចចូលលេងវិញបាន។
យោងតាមប្រភពព័តមានក្នុងប្រទេសអង់គ្លេសបានអោយដឹងថា Lacazette បង្ហាញខ្លួនលើទីលានព្យាយាមរក៣ពិន្ទុអោយកំាភ្លើងធំ ទាំងខ្លួនកំពុងមានរបួសខ្លះៗនៅនិងខ្លួន ដែលជាហេតុធ្វើអោយប៉ះពាល់ដល់សារពាង្គកាយទាំងមូល ដូច្នេះក្លឹបក៏សំរេចអោយរូបគេសំរាកព្យាបាលយកកំលាំងអោយបានដូចដើមវិញសិន។
មួយទៀតរឿងល្អសំរាប់កាំភ្លើងធំ Arsenal គឺកីឡាករមួយចំនួនដូចជា Kieran Tierney, Hector Bellerin, Rob Holding និង Dinos Mavropanos បានជាពីរបួសមកជួយក្លឹបវិញបានហើយ៕