
Perisic នឹងទទួលបាន១៧ម៉ឺនផោនក្នុងសប្ដាហ៍នៅ Spurs
Ivan Perisic បានធ្វើតេស្ដសុខភាពរួចរាល់ហើយនៅថ្ងៃចន្ទ ទី៣០ ខែឧសភា និងខិតជិតក្នុងការផ្ទេរទៅ Tottenham Hotspur ជាផ្លូវការលើកិច្ចសន្យា២ឆ្នាំ។
កីឡាករវ័យ៣៣ឆ្នាំនឹងដាច់កុងត្រានៅ Inter Milan ខែមិថុនា។ គេបានបដិសេធកុងត្រាថ្មីនៅកីឡដ្ឋាន San Siro ដោយទទួលយកថ្លៃនឿយហត់១៧ម៉ឺនផោននៅ Spurs ជំនួសវិញ។
ខ្សែបម្រើស្លាបជម្រើសជាតិក្រូអាតនឹងជួបជាមួយអ្នកចាត់ការ Spurs លោក Antonio Conte ដើម្បីបញ្ចប់ការចុះកិច្ចសន្យាជាផ្លូវការ៕