Daniel Sturridge ត្រូវពិន័យមិនឱ្យពាក់ព័ន្ធបាល់ទាត់ចំនួន៤ខែ ស្របពេល Trabzonspor ផ្តាច់កុងត្រា
ខ្សែប្រយុទ្ធអង់គ្លេស Daniel Sturridge ត្រូវបានសមាគមបាល់ទាត់ (FA) ពិន័យមិនឱ្យពាក់ព័ន្ធបាល់ទាត់ចំនួន៤ខែ ស្របពេល Trabzonspor ផ្តាច់កុងត្រារួមទាំងពិន័យជាទឹកប្រាក់បន្ថែមទៀត បន្ទាប់ពីបានលួចបង្ហើបប្រាប់ទៅកាន់បងប្រុសរបស់ខ្លួនអំពីលទ្ធភាពនៃការផ្ទេរទៅកាន់ Sevilla នៅរដូវក្តៅខាងមុខនេះ។
ក្រៅពីការពិន័យដល់ធ្ងន់ធ្ងរពីសំណាក់សមាគមបាល់ទាត់ (FA) រួចហើយ ឥឡូវនេះអតីតសមាជិក Manchester City, Chelsea និង Liverpool ត្រូវបានសហព័ន្ធបាល់ទាត់ទួរគីពិន័យមិនឱ្យផ្លាស់ទៅលេងនៅក្លឹបណាបន្តឡើយនៅក្របខ័ណ្ឌកំពូលទួរគីរួមជាមួយនឹងទឹកប្រាក់១សែន៥ម៉ឺនផោនថែមទៀតផងដែរ។
ការពិន័យបុរសវ័យ៣០ឆ្នាំខាងលើនេះគឺដោយសារតែខុសច្បាប់ហើយប្រាសចាកក្រមសីលធម៌ និងគោលការណ៍នៃកិច្ចសន្យារបស់ច្បាប់បាល់ទាត់។
គួររំលឹកថា Daniel Sturridege បានចុះកុងត្រាទៅលេងនៅក្លឹបលីគកំពូលរបស់ទួរគី Trabzonspor កាលពីខែសីហាឆ្នាំមុនដោយទទួលបានទទួលបានថ្លៃនឿយហត់២ម៉ឺន៧ពាន់ផោនក្នុង១សប្តាហ៍ បន្ទាប់ពីអស់កុងត្រាជាមួយ Liverpool។