សួន ចាន់នី ថា សូត្រ វាសនា នឹងល្បីជាងរូបគេក្នុងពេលឆាប់ៗ
ក្នុងចំណោមបងប្អូនទាំងអស់ សួន ចាន់នី ( សូត្រ ប៊ុនធី ) បានបង្ហាញការជឿជាក់លើកីឡាករ សូត្រ វាសនា ដែលត្រូវជាប្អូនប្រុសរបស់គេថានឹងក្លាយជាកីឡាករជួរមុខរបស់កម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ តាមរយៈសមត្ថភាពរបស់គេដែលកំពុងប្រឡូកតាមសង្វៀនផ្សេងៗ ក្នុងស្រុកនាពេលបច្ចុប្បន្ន ។
សួន ចាន់នី បានប្រាប់ MSR SPORT ថា បងប្អូនរបស់គេ៦នាក់សុទ្ធតែជាអ្នកប្រដាល់ ប៉ុន្តែសព្វថ្ងៃនេះមានតែ៤នាក់ប៉ុណ្ណោះនៅបន្ត ខណៈពីរនាក់ទៀតបានបោះបង់ទៅហើយ ។ ក្នុងចំណោមបងប្អូនរបស់គេដែលកំពុងចាប់អាជីពលើសង្វៀននេះ សូត្រ វាសនា ដែលមាន វ័យត្រឹម ១៨ ឆ្នាំគឺជាកីឡាករដែលរូបគេកំពុងចាប់អារម្មណ៍ខ្លាំងជាងគេដោយសារសមត្ថភាពនិងភាពឆ្លាតវៃពេលប្រកួតដែលធ្វើអោយ គេដាក់ក្តីសង្ឃឹមរហូត៩០ភាគរយថាប្រហែលមួយឆ្នាំខាងមុខគេនឹងល្បីប្រចាំប្រទេសជាក់ជាមិនខាន ។
ស្តាប់ សូត្រ ប៊ុនធី និយាយលំអិត៖
សូមបញ្ជាក់ថា សូត្រ វាសនា ជាកូនប្រុសរបស់លោក សួន ប៊ុនសូត្រ មានអាយុ ១៨ ឆ្នាំប្រកួតលើទម្ងន់ ៥៧ គីឡូក្រាម ធ្លាប់ប្រកួតអន្តរជាតិចំនួនពីរដងដោយផ្តួលដៃគូអោយសន្លប់ទាំងពីរដង ហើយក៏ជាថ្នាលជម្រើសជាតិគុនខ្មែរផងដែរ ៕
ទស្សនាវិឌីអូប្រកួតរបស់ សូត្រ វាសនា ជាមួយថៃ និង ខ្មែរ ៖