ក្រោយប្រកួតនៅខេត្តកំពង់ធំចប់ ឈុត សេរីវ៉ន់ថង នឹងផ្អាកឡើងសង្វៀនមួយរយៈ
បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរវ័យក្មេង ឈុត សេរីវ៉ាន់ថង ប្រកួតនៅចុងសប្តាហ៍ថ្ងៃសៅរ៍ក្នុងព្រឹត្តិការ គោជល់ អ្នកតស៊ូគុនខ្មែរដំណើរឆ្ពោះទៅតាមខេត្តកំពង់ធំ រួចមក កីឡាកររូបនេះនឹងត្រូវសម្រាកពីការឡើងសង្វៀនដើម្បីបំពេញការសិក្សាត្រៀមខ្លួនប្រឡងបាក់ឌុបក្នុងឆ្នាំនេះ ព្រោះខកខានទៅចូលរួមប្រឡងកាលពីឆ្នាំមុនម្តងហើយ ដោយសារបាក់ទឹកចិត្ត ដូចនេះ វ៉ាន់ថង មិនឲ្យខកខានឪកាសដូចពីកាលឆ្នាំមុនឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ ឪពុករបស់ ឈុត សេរីវ៉ាន់ថង គឺលោក ឈុត សេរី ក៏បានជូនដំណឹងទៅដល់មហាជន និងស្ថានីយ៍ទូរទស្សន៍ តាមរយៈការបង្ហោះសារតាមសង្គម Facebook ម្តងហើយថា៖ លោកនឹងផ្អាកការប្រកួតរបស់ វ៉ាន់ថង មួយរយៈដើម្បីត្រៀមខ្លួនប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះ ដូច្នេះលោកក៏បានសុំអធ្យាស្រ័យដល់ទស្សនិកជនផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ឈុត សេរីវ៉ាន់ថង ត្រូវប្រកួតលើកចុងក្រោយរបស់គេជាមួយកីឡាករមកពីថៃ នឿយណាក់ផា ប៉ យុទ្ធភូមិ ខណៈដែលកីឡាករថៃរូបនេះ ទើបតែកីឡាករគុនខ្មែរ អ៊ួច ធារិទ្ធ ទាត់ឲ្យខូចជើងកាលពីពេលថ្មីៗនេះ រួមជាមួយនិងការប្រកួតរវាង ឃុន ឌីម៉ា ជាមួយនិង ឌិន ណាផូ ហើយក៏មានការប្រកួតគូពិសេសៗជាច្រើនទៀតនៅនៅខេត្តកំពង់ធំ ដែលនឹងធ្វើការផ្សាយផ្ទាល់តាមស៊ីអិនស៊ី។
លើសពីនេះ ប្រិយ៍មិត្តដែលស្នេហាវិស័យគុនខ្មែរមួយចំនួនក៏បាននិយាយដូចគ្នាដែរថា ទោះបីជាគុនខ្មែរវ័យក្មេងរូបនេះមិនបានឡើងប្រកួត តែរូបគេនៅតែហ្វឹកហាត់ជាប្រចាំដើម្បីកំុអោយបាត់បង់សមត្ថភាពពេលវិលត្រឡប់មកវិញ ម្យ៉ាងវិញទៀត ក្លឹបរាហ៊ូកីឡាបាត់ដំបង របស់លោក ឈុត សេរី ក៏ទើបតែទទួលបានសង្វៀនថ្មីមួយ ក្រោមការឧបត្ថម្ភពីលោក ម៉ា ស៊ីថេត ប្រធានចាប់គូនៅCBS ផងដែរ៕