លោក សួង បញ្ញា ស្នើអេដមីនកុំសម្ភាសអ្នកប្រដាល់ភ្លាមៗពេលទើបចុះពីសង្វៀន
គ្រូប្រដាល់គុនខ្មែរ លោក សួង បញ្ញា បានស្នើទៅកាន់អេដមីនផេកនានា ធ្វើយ៉ាងណាចៀសវៀងក្នុងការសម្ភាសកីឡាករភ្លាមៗពេលទើបចុះពីលើសង្វៀន។
គ្រូបង្វឹកក្លិប Super Fight សង្កត់ធ្ងន់ថា កីឡាករមួយចំនួនមានបញ្ហាស្មារតី ពោលមិនទាន់គ្រប់គ្រងអារម្មណ៍បានល្អនៅឡើយ ជាពិសេសអ្នកដែលទើបសន្លប់លើសង្វៀន។ អ្នកខ្លះគ្រប់គ្រងអារម្មណ៍មិនបានល្អ ប៉ះពាល់ដល់ការនិយាយ នាំឱ្យមានការរិះគន់។
លោក សួង បញ្ញា សង្កត់ធ្ងន់ថា គួរតែទុកពេលឱ្យកីឡាករបានសម្រួលខ្លួន និងអារម្មណ៍ប្រសើរឡើងវិញ ទើបមិនមានបញ្ហា៕