លោកគ្រូ មាស សុខគ្រី ត្រៀមបើកក្លឹបបង្ហាត់មួយទៀតដោយទទួលសិស្សមិនយកថវិកា
បើយោងតាមការឲ្យដឹងពីសំណាក់លោកគ្រូ មាស សុខគ្រី ដែលជាគ្រូបង្ហាត់ក្នុងសាលាគុនតាព្រហ្មមានជ័យ បានប្រាប់ MSR SPORT ឲ្យដឹងថា៖ បច្ចុប្បន្ននេះលោកកំពុងតែត្រៀមបើកក្លឹបថ្មីមួយទៀតដោយមិនដាក់ឈ្មោះជាន់ក្លឹបចាស់ ហើយមានទីតាំងហាត់នៅភូមិតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយលោកស្វាគមន៍គ្រប់ក្មេងៗទាំងអស់ដែលមានបំណងមកហាត់ជាមួយលោក ហើយក៏មិនយកថវិកាផងដែរ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះកីឡាករជើងចាស់គុនខ្មែរមួយចំនួនចាប់ផ្តើមធ្លាក់ទម្រង់នៃការប្រកួតជាមួយកីឡាករបរទេស ដោយមានគុនខ្មែរជើងចាស់មួយចំនួនចាប់ផ្តើមមានបញ្ហារបួស អ្នកខ្លះបោះបង់អាជីពនេះ អ្នកខ្លះទៀតឡើងប្រកួតលំៗយកតែលុយ។ល។ ដូច្នេះហើយទើបលោកគ្រូ មាស សុខគ្រី មានបំណងចង់បណ្តុះបណ្តាលក្មេងៗឲ្យមកធ្វើការហ្វឹកហាត់គុនខ្មែរ ក្នុងគោលបំណងជួយអភិរក្សក្បាច់គុនដូនតា។ ហើយសម្រាប់ក្លឹបដែលកំពុងតែធ្វើការហ្វឹកហាត់នៅខេត្តកំពង់ស្ពឺនេះទៀតសោត គឺលោកមានបំណងចង់តែបានក្មេងៗមកហ្វឹកហាត់តែប៉ុណ្ណោះ ដោយគ្មានបំណងចង់បានកីឡាករចាស់ៗ រឺត្រូវក្លឹបផ្សេងបោះបង់ចោលនោះទេ។ សរុបមកប្រសិនបើមានពុកម៉ែបងប្អូនណា មានបំណងចង់ឲ្យកូនចៅមកហ្វឹកហាត់គុនខ្មែរដោយមិនយកថវិកាជាមួយលោកគ្រូ មាស សុខគ្រី អាចទំនាក់ទំនងតាមរយៈលេខ 011552252/016266609/0976800797៕