ឃុន ឌីម៉ា និង អេ ភូថង ត្រូវបានម្ចាស់គណនី Facebook មួយលាបពណ៌អាក្រក់
អតីតកំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង និងម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា ត្រូវ ម្ចាស់គណនី Facebook ពីរនាក់ផ្សេងៗគ្នាបានសរសេរលាបពណ៌មិនល្អលើបណ្តាញសង្គម ដែលធ្វើអោយពួកគេទាំងពីរនាក់ចេញមកបកស្រាយរៀងៗខ្លួនតាម Facebook ផ្ទាល់ខ្លួនរបស់ ពួកគេ ។
ជាក់ស្តែងកាលពីម្សិលមិញមានគណនី Facebook មួយមានឈ្មោះថា Phirom Cam សរសេរថា លោក អេ ភូថង មិនសប្បាយចិត្តចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរពាក់ព័ន្ធនឹងអំពើពុករលួយ ប៉ុន្តែក្រោយមកលោក អេ ភូថង បានបញ្ជាក់តាមគណនី Facebook ផ្ទាល់ខ្លួនថា នេះជាការសរសេរចោទប្រកាន់លោកតែប៉ុណ្ណោះ ។
សម្រាប់ថ្ងៃនេះមានគណនី Facebook មួយឈ្មោះ Oun Pov បានបញ្ចេញសរសេរប្រើពាក្សមិនសមរម្យទៅលើគណនី Facebook មួយឈ្មោះថា កង់ សាគួរ ដែលបានយករូបថតរបស់ ឃុន ឌីម៉ា ទៅប្រើប្រាស់ហើយយកទៅធ្វើអំពើមិនល្អជាមួយអ្នកផ្សេងបណ្តាលអោយមានយល់ច្រឡំលើ ឌីម៉ា ។
យ៉ាងណា ឃុន ឌីម៉ា បានចេញមកបញ្ជាក់លើគណនី Facebook ផ្ទាល់ខ្លួនរួចហើយចំពោះ បញ្ហានេះ ដោយរូបគេមិនដែលបានស្គាល់គណនី Facebook ឈ្មោះ Oun Pov នោះឡើយ ៕
អត្ថបទ៖ ជោគជ័យ